ពេលអ្នកស្និទ្ធនឹងកាមេរ៉ាចាស់ រូបភាពផលិតមកអាច​នឹង​ល្អជាងកាមេរ៉ាថ្មី

បច្ចុប្បន្ន បច្ចេកវិទ្យា​កាមេរ៉ា​កម្រិត​ខ្ពស់​មាន​ការ​វិវត្ត​យឺត ដែល​យើង​អាច​មាន​នូវ​ទំហំ Megapixels គ្រប់គ្រាន់​ក្នុង​ការ​ដំណើរការ​ការងារ​បាន ដូច្នេះ​កាមេរ៉ា​ចាស់​បន្តិច​អាច​ជួយ​ពង្រឹង​គុណភាព​ក្នុង​ការ​ថតរូប​ច្រើន​ជាង​បន្ត​ឡើង​ជំនាន់​ថ្មីៗ​។ អ្នក​អាច​ពិនិត្យ​មើល​ចំនុច​ខាងក្រោម ជា​យោបល់​ក្នុង​ការ​ប្រើ​របស់​ចាស់​បន្តិច​តែ​ពេញចិត្ត​ក្នុង​ការ​ប្រើ ជៀស​ជាង​ប្រើ​ជំនាន់​ថ្មី​។

តើ​កាមេរ៉ា​អ្នក​ល្អ​គ្រប់គ្រាន់​ដែរ ឬ​ទេ​? ការ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កាមេរ៉ា សំដៅ​លើ​ការ​ដឹង​ពី​ចំនុច​ខ្លាំង ចំនុច​ខ្សោយ​កាមេរ៉ា ព្រម​ទាំង​ភាព​ងាយស្រួល​ក្នុង​ការ​កាន់​ប្រើប្រាស់ សម្រាប់​ផ្ដិត​យក​រូបភាព​។ ប្រសិនបើ​អ្នក​ប្រើ​កាមេរ៉ា​ថ្មី​មាន​ន័យ​ថា អ្នក​ត្រូវ​ចំណាយ​លុយ​លើ​ជំនាន់​ថ្មី និង​រៀន​ប្រើប្រាស់​លើ​មុខងារ​ថ្មី ដែល​កាមេរ៉ា​ចាស់​អ្នក​គ្មាន​។ វា​ជា​ចំនុច​ល្អ​មួយ​ដែរ​ក្នុង​ការ​តាម​ឲ្យ​ទាន់​សម័យ​បច្ចេកវិទ្យា​ថ្មីៗ តែ​ទំនាក់ទំនង​ល្អ​នឹង​កាមេរ៉ា (ចាស់​) អាច​ធ្វើ​ឲ្យ​អ្នក​ថត​រូប​បាន​កាន់​តែ​ល្អ​។

ការប្រើប្រាស់​កាមេរ៉ា​ ប្រសិនបើ​អ្នក​ដឹង​ពី​កាមេរ៉ា​អ្នក​ច្បាស់ អ្នក​នឹង​មិន​ត្រូវការ​គិត​គ្រប់​ពេល​លើ Setting ក្នុង​ការ​ផ្លាស់ប្ដូរ ហើយ​អ្នក​មាន​ថាមពល​គ្រប់គ្រាន់​ផ្ដោត​លើ Subject និង​ភាព​ច្នៃប្រឌិត​លើ​រូបភាព​ដែល​អ្នក​បង្កើត​។ ការ​ស្រលាញ់​ពេញចិត្ត​ក្នុង​ការ​ថតរូប ដោយ​មិន​ផ្ដោត​ខ្លាំង​លើ​ស៊េរី​កាមេរ៉ា​អាច​ផ្តល់​នូវ​លទ្ធភាព​ក្នុង​ការ​បង្កើត​រូបភាព​ដ៏​ល្អ ជៀស​ជាង​មាន​កាមេរ៉ា​ថ្មី​ដែល​អ្នក​មិន​ទាន់​សាំ​ក្នុង​ការ​ប្រើប្រាស់​។ ម្យ៉ាងទៀត ការ​ធ្វើ​ការ​ជាមួយ​នឹង​កាមេរ៉ា​អ្នក​មិន​សូវ​មាន​ផាសុកភាព​ក្នុង​ការ​ប្រើប្រាស់ និង​មិន​ផ្តល់​លទ្ធផល​ល្អ​ក្នុង​ការ​ទំនាក់ទំនង​នោះ​ទេ​។

ប្រសិនបើ​អ្នក​មាន​ដៃ​តូច ហើយ​កាមេរ៉ា​អ្នក​មាន​ទំហំ​ធំ អ្នក​នឹង​ពិបាក​ក្នុង​ការ​កាន់​ប្រើ​។ មួយ​វិញ​ទៀត ប្រសិនបើ​អ្នក​មាន​ដៃ​ធំ ហើយ​ប្រើ​កាមេរ៉ា​តូច អ្នក​នឹង​ពិបាក​មាន​បទពិសោធន៍​ក្នុង​ការ​បង្កើត​រូបភាព​បាន​ល្អ ដូច​ពេល​អ្នក​មាន​កាមេរ៉ា​ដែល​សាក​សម​នឹង​អ្នក (ស្រួល​កាន់​ប្រើប្រាស់​)។ ប្រសិនបើ​អ្នក​ឃើញ​ថា Control ពិបាក​ក្នុង​ការ​គ្រប់គ្រង ហើយ​ Resolution របស់​រូបភាព​មិន​ពេញចិត្ត អ្នក​ប្រហែល​ជា​ត្រូវការ​ពិចារណា​កាមេរ៉ា​ល្អ​ជាង​នេះ​។ យ៉ាង​ណា​មិញ បច្ចុប្បន្ន​កាមេរ៉ា​ភាគច្រើន​មាន​ការ​រចនា​បាន​ល្អ និង​ប្រើ​បច្ចេកវិទ្យា​ល្អ​ក្នុង​ការ​ផលិត​គុណភាព​រូបភាព​គួរ​ឲ្យ​ពេញចិត្ត ដូច្នេះ​អ្នក​គួរ​ផ្តល់​ពេលវេលា​ផ្ដោត​លើ​ការ​យល់ដឹង​បន្ថែម​លើ​កាមេរ៉ា​អ្នក​ប្រើប្រាស់​ឲ្យ​បាន​ល្អ​។

ព្យាយាម​ប្រើ​កាមេរ៉ា​ឲ្យ​បាន​ច្រើន​ ការ​ប្រើ​កាមេរ៉ា​ឲ្យ​បាន​ទៀងទាត់​នឹង​ផ្តល់​ឱកាស​ឲ្យ​អ្នក​យល់​ពី​កាមេរ៉ា​បាន​ច្រើន​។ ការ​ស្វែងរក Subject ទីតាំង ឬ​រចនា​បទ​ក្នុង​ការ​ថតរូប​ដែល​អ្នក​ពេញចិត្ត​នឹង​អាច​ឲ្យ​អ្នក​ចំណាយ​ពេលវេលា​កាន់​តែ​ច្រើន​ជាមួយ​កាមេរ៉ា​ក្នុង​ដៃ​អ្នក​។ វា​អាច​ចំណាយ​ពេលវេលា តែ​ពេល​អ្នក​មាន​ចំណង់​លើ​អ្វី​មួយ អ្នក​នឹង​ចង់​ចំណាយ​ពេល​លើ​វា​កាន់​តែ​ច្រើន​។

ពេល​អ្នក​ស្និទ្ធ​នឹង​កាមេរ៉ា អ្នក​អាច​ផ្ដោត​បាន​កាន់​តែ​ច្រើន​លើ Subject, ពេលវេលា​, ប្លង់ និង​ការ​ប្រើ​ពន្លឺ ហើយ​អ្នក​នឹង​ឃើញ​ពី​ភាព​រីកចម្រើន​ធំ​មួយ​លើ​រូបភាព​អ្នក​ផលិត ហើយ​អ្នក​នឹង​បន្ត​ពេញចិត្ត​ក្នុង​ការ​ថតរូប​។ ស្គាល់​ពី​អ្វី​អ្នក​អាច​ផលិត​ ប្រសិនបើ​អ្នក​បន្ត​ផ្ដោត​លើ​ការ​ឡើង​ជំនាន់​កាមេរ៉ា អ្នក​អាច​នឹង​ខកខាន​លើ​ទិដ្ឋភាព​សិល្បៈ​អ្នក​អាច​ធ្វើ​បាន​ជាមួយ​នឹង​កាមេរ៉ា​អ្នក​កំពុង​ប្រើ​។

ជា​រួម ពេល​អ្នក​ផ្ដោត​លើ​ការ​ចំណាយ​លើ​សម្ភារៈនិយម ជៀស​ជាង​ពេលវេលា លើ​ការ​បង្កើត​ភាព​ច្នៃប្រឌិត​លើ​រូបភាព អ្នក​អាច​ប្រឈម​នឹង​បញ្ហា​ក្នុង​ការ​បាត់បង់​ចំណាប់​អារម្មណ៍ និង​អត្ថន័យ​លើ​រូបភាព​អ្នក​ផលិត ដូច្នេះ​អ្នក​គួរ​ស្វែងយល់​លើ​កាមេរ៉ា​អ្នក​កំពុង​ប្រើ​ឲ្យ​បាន​ល្អ​។ នេះ​គ្រាន់​តែ​ជា​ចំនុច​លើក​ទឹក​ចិត្ត​ក្នុង​ការ​បន្ត​ប្រើ​របស់​អ្នក​មាន ពេល​អ្នក​ចង់​ឡើង​ជំនាន់​កាមេរ៉ា​។ អ្នក​គួរ​ស្និទ្ធ​នឹង​វា ហើយ​អ្នក​នឹង​ឃើញ​លទ្ធផល​រីកចម្រើន​ក្នុង​រូបភាព​អ្នក​បង្កើត​៕

Comments

Popular posts from this blog

Zoomer-X ឆ្នាំ ២០១៨ ទើប​មាន​លក់​នៅ​វៀតណាម​ ដឹង​តម្លៃ​ប៉ុន្មាន​ទេ?

អាគុប ០១៨ ​បច្ចេកវិទ្យា​ដូច​គេ​ដូច​ឯង ​តែ​​តម្លៃ​ Zoomer-X សុំ​ខ្មាស!​

Zoomer-X ឆ្នាំ​ ២០១៨ ចេញ​បាត់!