Posts

Showing posts from December, 2017

មិន​នឹក​ស្មាន! ​ក្រុមហ៊ុន​ចិន​នេះ ដើរ​បានមុន​ Apple ទៀត

Image
ក្នុង​កម្ម​វិធី​​ MWC ​ដែល​​ចាប់​ផ្ដើម​ធ្វើ​ឡើង​នា​ទីក្រុង​សៀងហៃ​កាល​ពី​ម្សិលមិញ ក្រុមហ៊ុន​ទូរសព្ទ​ចិន​ Vivo ​បាន​បង្ហាញ​ចេញ​ស្មាតហ្វូន​គំរូ​ដែល​ផលិត​ឡើង​ដោយ​ប្រើ​​​បច្ចេកវិទ្យា​ Ultrasonic Scanner ថ្មី​បំផុត​របស់​ Qualcomm។ ​​​ផលិតផល​គំរូ​ដែល​ Vivo បង្ហាញ​ឡើង​គឺ​ជា​ស្មាតហ្វូន​ម៉ូដែល​ Xplay6 ដោយ​ប្រើ​បច្ចេកវិទ្យា​ខាង​លើ​របស់​ Qualcomm ​គេ​អាច​​បំពាក់​ទ្រនាប់​ស្កេន​ក្រយៅ​ដៃ​​ក្រោម​ផ្ទៃ​អេក្រង់​ខាង​មុខ​របស់​ស្មាតហ្វូន​បាន។ ក្រុម​ការងារ​របស់​សារព័ត៌មាន​ Engadget អាច​មាន​ឱកាស​បាន​សាក​ផលិតផល​គំរូ​នេះ ហើយ​យោង​តាម​ការ​រាយការណ៍​របស់​ពួក​គេ​ឲ្យ​ដឹង​ថា​បច្ចេកវិទ្យា​នេះ​ដំណើរ​ការ​ល្អ​គួរ​សម គ្រាន់​តែ​មាន​បញ្ហា​ល្បឿន​បន្តិច​បន្តួច។ ត្បិត​ថា​ Vivo ជា​ក្រុមហ៊ុន​ដំបូង​​បាន​បង្ហាញ​ចេញ​ផលិតផល​គំរូ​ដែល​​អាច​ដំណើរ​ការ​បាន​ដូច​នេះ ប៉ុន្តែ​​​គ្មាន​ការ​ធានា​ថា​យើង​នឹង​អាច​ឃើញ​ស្មាតហ្វូន​ដែល​បំពាក់​ទ្រនាប់​ស្កេន​ក្រយៅ​ដៃ​​ក្រោម​ផ្ទៃ​អេក្រង់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ឡើយ។ តាម​ការ​ប្រកាស​របស់​ Qualcomm បញ្ជាក់​ថា​បច្ចេកវិទ្យា​ដែល​អាច​បង្កប់​ទ្រនាប់​ស្កេន​​ក្រយៅ​ដៃ​​ក្រោម​អេក្រង់​នេះ​​នឹង​ចាប់​ផ្ដើម​ប...

SAMSUNG បាត់​ឈ្មោះ​ពី​កំពូល​ស្មាតហ្វូន​ទាំង ៥ ក្នុង​ប្រទេស​ចិន

Image
ផ្អែក​តាម​របាយការណ៍​ចុង​ក្រោយ​ពី​ក្រុម​ការងារ​ Kantar Worldpanel បាន​បង្ហាញ​ពី​លំដាប់​ស្លាក​យីហោ​ស្មាតហ្វូន​កំពូល​ទាំង ៥ ក្នុង​ទីផ្សារ​ប្រទេស​ចិន។​ គិត​បញ្ចប់​ត្រឹម​ខែ​តុលា រួម​មាន​ក្រុមហ៊ុន Huawei, Xiaomi, Apple, Vivo និង Oppo ក្ដោបក្ដាប់​ទីផ្សារ​រួម ៩១ ភាគរយ កើន​ឡើង​ខ្ពស់​ធៀប​នឹង​កន្លង​ទៅ​មាន​ត្រឹម ៧៩ ភាគរយ​ប៉ុណ្ណោះ។ ខណៈ SAMSUNG ធ្លាក់​កូដ​ខ្លាំង​បាន​ត្រឹម ២.២ ភាគរយ មិន​ខុស​ពី​ក្រុមហ៊ុន ZTE, Meizu និង Lenovo ជា​ម្ចាស់​ផ្ទះ ក៏​ចុះ​អន់ថយ​ខ្លាំង​ដូច​គ្នា​ក្នុង​ឆ្នាំ ២០១៧។ នេះ​បង្ហាញ​យ៉ាង​ច្បាស់ VIVO និង OPPO ស្ថិត​ក្រោម​ដំបូល​តែ​មួយ បំបែក​នូវ​យុទ្ធសាស្ត្រ​ទីផ្សារ​ថ្មី ផ្សព្វផ្សាយ​ពេញ​ប្រទេស​ចិន ខណៈ Xiaomi ផ្ដោត​ខ្លាំង​លើ​ការ​លក់ Online ហើយ Apple រង្គោះរង្គើ​ជាមួយ iPhone X ស្រប​ពេល Huawei រក្សា​យុទ្ធសាស្ត្រ​ចាស់ មិន​ងាយ​ធ្លាក់​កូដ​ដូច​ក្រុមហ៊ុន​ដទៃ។

អាច​ទេ​ដែល iPhone Xc ថោក​ជាង​ iPhone X ពាក់​កណ្ដាល?

Image
ព្រម​គ្នា​ជាមួយ Concept រូបរាង​និង​ពាក្យ​ចចាមអារ៉ាម​ថា Apple ឆ្នាំ​ក្រោយ​អាច​ប្រកាស​បង្ហាញ​ស្មាតហ្វូន​អេក្រង់​ផ្ទៃ​ពេញ ប្រភេទ LCD ជំនួស​ដោយ​អេក្រង់​មាន​តម្លៃ​ថ្លៃ OLED។​ ក្រុម​ការងារ iDropnews បាន​ជឿជាក់ ម៉ូដែល​នោះ​ទំនង​ជា iPhone Xc ដែល​មាន​ប្រើ​កាមេរ៉ា TrueDepth (គាំទ្រ Face ID និង Animoji), បំពាក់​ឈីប A11 Bionic ឬ A12, អេក្រង់​ពេញ​ផ្ទៃ​សង​ខាង គ្មាន​ប៊ូតុង Home ជា​ដើម។ អ្វី​ដែល​ពិសេស​មុខងារ​សាក​ថ្ម​ឥត​ខ្សែ បន្ត​គាំទ្រ​លើ iPhone Xc ឆ្នាំ ២០១៨ ថ្វី​បើ​ខ្នង​ក្រោយ​មិន​មែន​ជា​កញ្ចក់ ហើយ​ជា​ប្លាស្ទិក​ធម្មតា​ក្ដី។ ចំពោះ​ការ​ដាក់​លក់​រំពឹង​ថ្លៃ​​ក្បែរ ៤៤៩ ដុល្លារ ឬ ៥៤៩ ដុល្លារ និង​អាច​ខ្ពស់​ជាង​នេះ ដោយ​ផ្អែក​លើ​បច្ចេកវិទ្យា​អេក្រង់​និង​មុខងារ​ពិសេស​មួយ​ចំនួន​ទៀត។

អាគុប ០១៨ ​បច្ចេកវិទ្យា​ដូច​គេ​ដូច​ឯង ​តែ​​តម្លៃ​ Zoomer-X សុំ​ខ្មាស!​

Image
កាល​ពី​ពេល​ថ្មីៗ Honda ​បាន​ប្រកាស​ចេញ​ម៉ូតូ​ Super Cub (ឬ​ហៅ​ថា​អាគុប ) ស៊េរី​ឆ្នាំ​ ២០១៨ ជា​ផ្លូវ​ការ​​ដោយ​មាន​ជា​ពីរ​​ម៉ូដែល​​ Super Cub 50 និង​ Super Cub 110 មាន​ជា​ប្រភេទ​ Pro និង​ប្រភេទ Standard។ ទោះ​ជា​ម៉ា​ស៊ីន​របស់​វា​មិន​បាន​ប្រែ​ប្រួល​ច្រើន តែ​ Super Cub ស៊េរី​ថ្មី​នេះ​​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​​ដូច​ជា​ មាន​ភ្លើងស៊ីញ៉ូ​ជា​ប្រភេទ​ភ្លើង​ LED, ម៉ាស៊ីន​ប្រើ​ប៊ិច​បច្ចេកវិទ្យា​ PGM-Fi និង​ចង្កឹះ​លេខ​ ៤ វគ្គ ជា​ដើម។ ចំពោះ​ទំហំ​ម៉ាស៊ីន​វិញ​ប្រភេទ​ Super Cub 50 មាន​ម៉ាស៊ីន​ទំហំ​ ៥០ សេសេ បង្កើត​កម្លាំង​បាន​ ៣,៧ សេះ និង​ Super Cub 110 មាន​ម៉ាស៊ីន​ទំហំ​ ១១០ សេសេ បង្កើត​កម្លាំង​បាន​ ៨ សេះ។ សម្រាប់​ប្រភេទ​ Pro វិញ​មាន​កង់​ទំហំ​ ១៤ អ៊ីញ និង​មាន​បំពាក់​កន្ត្រក​ធំ​មួយ​នៅ​ផ្នែក​ខាង​មុខ។ វា​មាន​កែប​​ដែក​ធំ​ទូលាយ​ ផលិត​ឡើង​ជា​ពិសេស​សម្រាប់​អ្នក​ដឹក​ជញ្ជូន​កាសែត​ និង​អ្នក​លក់​ទំនិញ​តូច​តាច​នៅ​ជប៉ុន។ ចំណែក​ប្រភេទ​ Pro វិញ​មាន​តម្លៃ​ ២២៦០ ដុល្លារ​ ចំពោះ​ម៉ូដែល​ Super Cub 50 និង​ ២៦៥០ ដុល្លារ​ ចំពោះ​ម៉ូដែល​ Super Cub 110។ ចំពោះ​ប្រភេទ​ Standard មាន​បំពាក់​កង់​ម៉ូតូ​ទាំង​ពីរ​ប្រើ...

Zoomer-X ឆ្នាំ ២០១៨ ទើប​មាន​លក់​នៅ​វៀតណាម​ ដឹង​តម្លៃ​ប៉ុន្មាន​ទេ?

Image
ម៉ូតូ​ Zoomer-X ស៊េរី​ថ្មី​ឆ្នាំ​ ២០១៨ បាន​លេច​មុខ​លើ​​ទីផ្សារ​ប្រទេស​ថៃ​ នៅ​ដើម​ខែ​សីហា​ ​ហើយ​​ប្រមាណ​មួយ ទៅ ពីរ​សប្ដាហ៍​ក្រោយ​ក៏​​បាន​បង្ហាញ​វត្តមាន​​លើ​ទីផ្សារ​ប្រទេស​កម្ពុជា។ ដោយ​ឡែក​នៅ​ទីផ្សារ​ប្រទេស​វៀតណាម​វិញ ទើប​តែ​មាន​ Zoomer-X ស៊េរី​ថ្មី​លក់​ ​នៅ​ដើម​ខែ​ធ្នូ​នេះ​ប៉ុណ្ណោះ។ Zoomer-X ដែល​នាំ​ចូល​មក​ពី​ប្រទេស​ថៃ​នេះ​មាន​ដាក់​លក់​ក្នុង​តម្លៃ​ដល់​ ៦១,៥ លាន​ដុង​ (ប្រមាណ​ ២ ៧០០ ដុល្លារ) ឯណោះ។ ជា​តម្លៃ​ដ៏​ខ្ពស់​មួយ​បើ​ធៀប​នឹង​ប្រទេស​កម្ពុជា ដែល​មាន​ដាក់​លក់​ក្នុង​តម្លៃ​ប្រមាណ​ ២ ២០០ ដុល្លារ។ Zoomer-X ឆ្នាំ​ ២០១៨ មាន​រចនាបថ​រូបរាង​មិន​ខុស​ពី​ស៊េរី​មុនៗ​ឡើយ ប៉ុន្តែ​មាន​ការ​ប្ដូរ​ពណ៌​​រូបរាង​ រួម​ទាំង​បំពង់​ទីប​ដែក​នៅ​ផ្នែក​ខាង​​មុខ​ និង​ក្រោយ​​ ធ្វើ​ឲ្យ​មាន​ភាព​ទាក់​ទាញ​ជាង​ស៊េរី​មុនៗ​មួយ​កម្រិត៕

Zoomer-X ឆ្នាំ​ ២០១៨ ចេញ​បាត់!

Image
លើ​ទំព័រ​ផ្លូវ​ការ​របស់​ក្រុមហ៊ុន​ Honda ប្រចាំ​ប្រទេស​ថៃ​បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​ដែល​បង្ហាញ​ពី​រូបរាង​របស់​ម៉ូតូ​ Honda Zoomer-X ស៊េរី​ថ្មី​ឆ្នាំ​ ២០១៨។ តាម​រូបរាង​ដែល​បង្ហោះ​ឡើង​ឃើញ​ថា​ Zoomer-X ស៊េរី​ថ្មី​នៅ​តែ​រក្សា​តួ​ខ្លួន​ប្លែក​ភ្នែក​ដូច​ដើម​ តែ​មាន​​ការ​រចនា​រូបរាង​ខាង​ក្រៅ​​ប្លែក​ពី​ស៊េរី​មុន។ ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​គឺ​នៅ​ត្រង់​គ្រោង​ដែក​ដែល​​ហ៊ុំ​ព័ទ្ធ​​គូថ​ម៉ូតូ​ខាង​ក្រោយ​ និង គ្រោង​ដែក​ចង្កៀង​ខាង​មុខ​ បាន​ប្ដូរ​ពី​ពណ៌​-ស ទៅ​ជា​ពណ៌​ខ្មៅ​ ឬ ពណ៌​ក្រហម​វិញ។ ចំពោះ​ជម្រើស​ពណ៌​ម៉ូតូ​វិញ​ចែក​ចេញ​ជា​ ៤ ប្រភេទ​រួម​មាន​​ក្រហម​លាយ​-ស (បំពង់​ដែក​ពណ៌​ក្រហម), ខ្មៅ​លាយ​ក្រហម​ (បំពង់​ដែក​ពណ៌​ក្រហម), ទឹក​ក្រូច​លាយ​-ស (បំពង់​ដែក​ពណ៌​ខ្មៅ) និង ស្វាយ​លាយ​-ស (បំពង់​ដែក​ពណ៌​ខ្មៅ)។ ចំណុច​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​ Zoomer-X ស៊េរី​ថ្មី​ខុស​ប្លែក​ពី​ស៊េរី​មុន​គឺ​ត្រង់​ការ​រចនា​តែម​លើ​ឃ្លុប​ម៉ូតូ។ ​​​​​​​​ចំពោះ​ព័ត៌មាន​លម្អិត​ពី​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​ តម្លៃ​ និង កាល​បរិច្ឆេទ​ចេញ​លក់​ ខាង​ក្រុមហ៊ុន​ Honda ប្រចាំ​ប្រទេស​ថៃ​ មិន​ទាន់​​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ឡើយ​ទេ៕

Yamaha FZ-09 ស៊េរី ២០១៨ រាង​​ក៏​ឡូយ​ ម៉ាស៊ីន​​​​​ក៏​ខ្លាំង​!​

Image
Yamaha FZ-09 ២០១៨ ​បាន​ប្រែ​រូបរាង​ទាំង​ស្រុង​ក្នុង​ត្រកូល​ FZ ​ពោល​គឺ​ម៉ូតូ​ធំ​របស់​ក្រុមហ៊ុន​ Yamaha ស៊េរីថ្មី​នេះ​មាន​រាងឡូយ​ ការ​ឌីហ្ស៊ាញ​ប្លែក​ និង​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ហើយ​វា​ត្រៀម​អង្រួន​ទីផ្សារ​ឆ្នាំ​ក្រោយ​នេះ​ហើយ​ ។ #លក្ខណៈ​ពិសេស​របស់​ Yamaha FZ-09 ២០១៨​៖​ ម៉ា​ស៊ីន​បី​ (​ស៊ីឡាំង​បី​) កម្លាំង​ម៉ាស៊ីន​ ៨៤៧ ​សេ​សេ​ CP3® ​រួម​ជាមួយ​នឹង​ប្រព័ន្ធ​អេឡិច​ត្រូនិក​ដ៏​ទំនើប​ YCC-T® ប្រភេទ​បញ្ជុះ​កម្តៅ​ DOHC ។ កុងទ័រ​ LCD ។ ប្រព័ន្ធ​កំណត់​ការ​បើកបរ​ D-Mode ​ដូចជា​ Standard, A-Sport ​និង​ B-Relaxed បូម​មុខ​ New Fully-Adjustable Inverted Fork បូម​ក្រោយ​ Adjustable Horizontal Monocross® Shock ធុង​សាំង​ ១៤ ​លីត្រ ហ្រ្វាំង​មុខ​បន្ទះ​ថាស​ភ្លោះ​ទំហំ​ ២៩៨ ​មីល្លីម៉ែត្រ​មាន​ ABS -ហ្វ្រាំង​ក្រោយ​ថាស​ទោល​ទំហំ​ ២៤៥ ​មីល្លីម៉ែត្រ​មាន​ ABS -ចង្កៀង​មុខ​ LED ​៤​ គ្រាប់ ចង្កៀង​ក្រោយ​ LED ជម្រើស​ពណ៌​៖​ ស​-​ខ្មៅ ក្រហម​-​ខ្មៅ និង​ប្រាក់​-​ខ្មៅ មាន​លើ​ទីផ្សារ​ចាប់​ពី​ខែ​កុម្ភះ​ ២០១៨ ​តទៅ​ - តម្លៃ​ ៨ ៩៩៩ ​ដុល្លារ​

PCX 150 ស៊េរី​ថ្មី ២០១៨ ចេញ​មុខ​មាត់​ពិត​ហើយ​

Image
ប៉ុន្មាន​ម៉ោង​មុន​នេះ​ ក្រុមហ៊ុន​ហុងដា​ប្រទេស​ថៃ រួម​ទាំង​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ធ្វើ​ការ​បង្ហាញ​ចេញ​រូបរាង​ម៉ូតូ​ PCX 150 ស៊េរី​ថ្មី​ ជា​ផ្លូវ​ការ។ រចនាបថ​ PCX 150 ស៊េរី​ថ្មី​នេះ​ខុស​ប្លែក​ពី​ស៊េរី​មុន​ ជា​ពិសេស​​នៅ​ត្រង់​អំពូល​ភ្លើង​ មុខ/ក្រោយ ដែល​ជា​ប្រភេទ​អំពូល​ LED។ ចំណុច​ពិសេស​មួយ​ទៀត​របស់​ម៉ូត​នេះ​គឺ​មាន​ជា​ភ្លើង​ Welcome Light ដែល​អាច​បំភ្លឺ​ឡើង​​តាម​ការ​ចុច​លើ​សោ​ Smart Key អាច​​​ឲ្យ​រក​ទីតាំង​ម៉ូតូ​បាន​លឿន។ សូម្បី​តែ​កុងទ័រ​ក៏​បាន​ប្ដូរ​មក​ជា​ប្រភេទ​កុងទ័រ​ឌីជីថល​ LCD សុទ្ធ​ ដែល​អាច​បង្ហាញ​ព័ត៌មាន​សំខាន់ៗ​ជា​ច្រើន​ទាក់​ទង​នឹង​ដំណើរ​ការ​របស់​ម៉ូតូ។ ឃ្លុប​ម៉ូតូ​មាន​ទំហំ​ធំ​អាច​ដាក់​ឥវ៉ាន់​បាន​ច្រើន​ និង​អាច​ទុក​មួក​សុវត្ថិភាព​បាន​ផង​ដែរ។ PCX 150 ស៊េរី​ថ្មី​មាន​បំពាក់​បច្ចេកវិទ្យា​ទំនើបៗ​ដូច​ជា​ប្រព័ន្ធ​ម៉ាស៊ីន​ PGM-Fi ចំណុះ​ ១៥០ សេសេ, បច្ចេកវិទ្យា​ Idling Stop System, ប្រព័ន្ធ​ហ្វ្រាំង​ Combi Brake។ ​​​ ​ក្រុមហ៊ុន​ហុងដា​ប្រទេស​ថៃ​ នឹង​បញ្ចេញ​លក់​ PCX 150 ស៊េរី​ថ្មី​នេះ​ ចាប់​ពី​ថ្ងៃ​ទី​ ២១ ខែ​ធ្នូ​ ឆ្នាំ​ ២០១៧ នេះ​ត​ទៅ ក្នុង​តម្លៃ​ ៨២ ៣០០ បាត (ប្រហែល​ ២...

ហេតុអ្វី​បាន​ជា​អ្នក​គួរ​ថតរូប​ច្រើន​សន្លឹក?

Image
ការ​ថតរូប​ច្រើន​សន្លឹក​ ​អាច​នឹង​បង្កើត​កំហុស​ច្រើន​ ​ហើយ​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ថតរូប​រីកចម្រើន​ផង​ដែរ​។ អ្នក​គួរ​ថតរូប​នូវ​ស្ថានភាព​ផ្សេង​ៗ​ឲ្យ​បាន​ច្រើន​សន្លឹក​ងាយស្រួល​ជ្រើសរើស​មក​ប្រើប្រាស់​ ​ប៉ុន្តែ​មិនមែន​ថត​យក​ៗ​នៅ​កន្លែង​មុំ​ដដែលៗ​នោះ​ទេ​។ អ្នក​អាច​ពិនិត្យ​មើល​នូវ​ខ្លឹមសារ​ខាងក្រោម​ ​ដើម្បី​ជា​គំនិត​សម្រាប់​ការ​ថតរូប​របស់​​អ្នក។ បង្កើន​រូបភាព ការ​ថតរូប​ខួប​កំណើត​ ​មនុស្ស​ ​ឬ​ព្រឹត្តិការណ៍​នានា​ ​ការ​ដែល​ថតរូប​តិច​នឹង​កាត់បន្ថយ​អត្រា​ជោគជ័យ​លើ​គុណភាព​រូប​។ ការ​ប្រើ​ ​Composition​ ​រយៈពេល​ ​និង​ ​Exposure​ ​ផ្សេងៗ​គ្នា​លើ​រូបភាព​នីមួយៗ​ នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​ជម្រើស​ច្រើន​ក្នុង​ការ​កែប្រែ​រូបភាព​ឲ្យ​បាន​ល្អ។ Composition ខុសគ្នា​ និង​ការ​រំកិល​ចុះ​ឡើង​ ការ​ផ្លាស់ប្ដូរ​ ​Composition​ ​តែ​បន្តិច​អាច​ផលិត​នូវ​រូបភាព​ផ្សេង​គ្នា​ ​ដូច្នេះ​ប្រសិនបើ​អ្នក​ថត​តែ​មួយ​សន្លឹក​ ​ឬ​ពីរ​ដោយ​មិន​រំកិល​កាមេរ៉ា​ ​អ្នក​ប្រហែល​ជា​បាត់បង់​នូវ​មុំ​ល្អ​។ ការ​រំកិល​ទីតាំង​ទៅ​ចំហៀង​ ​ចុះ​ក្រោម​ ​ឡើង​លើ​ ​សូម្បី​តែ​បន្តិច​ ​ឬ​កែប្រែ​ ​Focal length​ ​ពេល​អ្នក​ថតរូប​គ្មាន​ចលនា​នឹង​ផ្ដល់​នូវ​រូបភាព​ខុស...

បើ​ថា Linux សមត្ថភាព​បញ្ជូនទិន្នន័យ​លឿនជាង Window មក​ស្វែង​យល់ទាំង​អស់គ្នា​

Image
Hard drive ត្រូវ​បាន​បែងចែក​ជា Sector ហើយ Sector ត្រូវ​ដាក់​ជា​ក្រុម​ទៅ​ជា Cluster ដែល​តំណាង​ឲ្យ Continuous block របស់ Storage space លើ Disk។ ដើម្បី​គ្រប់គ្រង Cluster ប្រព័ន្ធ​ប្រតិបត្តិការ​ប្រើ​ File system។ File system អាច​ជា FAT ឬ File Allocation Table មាន​ប្រើ​តាំង​ពី​ឆ្នាំ ១៩៧៧ ហើយ​នៅ​បន្ត​ប្រើ​ក្នុង USB flash drive។ អ្នក​ប្រហែល​ជា​ធ្លាប់​លឺ APFS (Apple Filesystem) ជា​ស្តង់ដារ​ថ្មី​ប្រើ​លើ​ម៉ាស៊ីន Mac។ Linux និង Window ប្រើ​ File system ខុសគ្នា​។ File system របស់ Window គឺ NTFS (New Technology File System) ជា​ប្រព័ន្ធ​មួយ​ដែល​ក្រុមហ៊ុន Microsoft បាន​បង្កើត​សម្រាប់ Window NT 3.1 ក្នុង​ឆ្នាំ ១៩៩៣។ Linux មាន​ទម្រង់​ច្រើន​ជាង Windows ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Linux ប្រើ EXT4 (Fourth Extended File System) ជា Default ដែល​មាន​លក្ខណៈ​ស្ថិរភាព​នៅ​ឆ្នាំ ២០០៨ ដោយ​ជំនាន់​ដើម​គឺ EXT មាន​នៅ​ឆ្នាំ ១៩៩២។ File system ទាំងនេះ​មាន​ការ​រក្សាទុក​ទិន្នន័យ​ខុសៗគ្នា ដូច្នេះ​អាច​មាន​មួយ​ដំណើរការ​ល្អ និង​លឿន​ក្នុង​ការ​ចម្លង​ឯកសារ​ទំហំ​ណា​មួយ​។ ធាតុ​មាន​ឥទ្ធិពល​លើ​ល្បឿន​បញ្ជូន File ពេល​អ្នក...

ពេលអ្នកស្និទ្ធនឹងកាមេរ៉ាចាស់ រូបភាពផលិតមកអាច​នឹង​ល្អជាងកាមេរ៉ាថ្មី

Image
បច្ចុប្បន្ន បច្ចេកវិទ្យា​កាមេរ៉ា​កម្រិត​ខ្ពស់​មាន​ការ​វិវត្ត​យឺត ដែល​យើង​អាច​មាន​នូវ​ទំហំ Megapixels គ្រប់គ្រាន់​ក្នុង​ការ​ដំណើរការ​ការងារ​បាន ដូច្នេះ​កាមេរ៉ា​ចាស់​បន្តិច​អាច​ជួយ​ពង្រឹង​គុណភាព​ក្នុង​ការ​ថតរូប​ច្រើន​ជាង​បន្ត​ឡើង​ជំនាន់​ថ្មីៗ​។ អ្នក​អាច​ពិនិត្យ​មើល​ចំនុច​ខាងក្រោម ជា​យោបល់​ក្នុង​ការ​ប្រើ​របស់​ចាស់​បន្តិច​តែ​ពេញចិត្ត​ក្នុង​ការ​ប្រើ ជៀស​ជាង​ប្រើ​ជំនាន់​ថ្មី​។ តើ​កាមេរ៉ា​អ្នក​ល្អ​គ្រប់គ្រាន់​ដែរ ឬ​ទេ​? ការ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កាមេរ៉ា សំដៅ​លើ​ការ​ដឹង​ពី​ចំនុច​ខ្លាំង ចំនុច​ខ្សោយ​កាមេរ៉ា ព្រម​ទាំង​ភាព​ងាយស្រួល​ក្នុង​ការ​កាន់​ប្រើប្រាស់ សម្រាប់​ផ្ដិត​យក​រូបភាព​។ ប្រសិនបើ​អ្នក​ប្រើ​កាមេរ៉ា​ថ្មី​មាន​ន័យ​ថា អ្នក​ត្រូវ​ចំណាយ​លុយ​លើ​ជំនាន់​ថ្មី និង​រៀន​ប្រើប្រាស់​លើ​មុខងារ​ថ្មី ដែល​កាមេរ៉ា​ចាស់​អ្នក​គ្មាន​។ វា​ជា​ចំនុច​ល្អ​មួយ​ដែរ​ក្នុង​ការ​តាម​ឲ្យ​ទាន់​សម័យ​បច្ចេកវិទ្យា​ថ្មីៗ តែ​ទំនាក់ទំនង​ល្អ​នឹង​កាមេរ៉ា (ចាស់​) អាច​ធ្វើ​ឲ្យ​អ្នក​ថត​រូប​បាន​កាន់​តែ​ល្អ​។ ការប្រើប្រាស់​កាមេរ៉ា​ ប្រសិនបើ​អ្នក​ដឹង​ពី​កាមេរ៉ា​អ្នក​ច្បាស់ អ្នក​នឹង​មិន​ត្រូវការ​គិត​គ្រប់​ពេល​លើ Setting ក្នុ...