អាចទេដែល iPhone Xc ថោកជាង iPhone X ពាក់កណ្ដាល?
ព្រមគ្នាជាមួយ Concept រូបរាងនិងពាក្យចចាមអារ៉ាមថា Apple ឆ្នាំក្រោយអាចប្រកាសបង្ហាញស្មាតហ្វូនអេក្រង់ផ្ទៃពេញ ប្រភេទ LCD ជំនួសដោយអេក្រង់មានតម្លៃថ្លៃ OLED។ ក្រុមការងារ iDropnews បានជឿជាក់ ម៉ូដែលនោះទំនងជា iPhone Xc ដែលមានប្រើកាមេរ៉ា TrueDepth (គាំទ្រ Face ID និង Animoji), បំពាក់ឈីប A11 Bionic ឬ A12, អេក្រង់ពេញផ្ទៃសងខាង គ្មានប៊ូតុង Home ជាដើម។
អ្វីដែលពិសេសមុខងារសាកថ្មឥតខ្សែ បន្តគាំទ្រលើ iPhone Xc ឆ្នាំ ២០១៨ ថ្វីបើខ្នងក្រោយមិនមែនជាកញ្ចក់ ហើយជាប្លាស្ទិកធម្មតាក្ដី។ ចំពោះការដាក់លក់រំពឹងថ្លៃក្បែរ ៤៤៩ ដុល្លារ ឬ ៥៤៩ ដុល្លារ និងអាចខ្ពស់ជាងនេះ ដោយផ្អែកលើបច្ចេកវិទ្យាអេក្រង់និងមុខងារពិសេសមួយចំនួនទៀត។
Comments
Post a Comment