បើថា Linux សមត្ថភាពបញ្ជូនទិន្នន័យលឿនជាង Window មកស្វែងយល់ទាំងអស់គ្នា
Hard drive ត្រូវបានបែងចែកជា Sector ហើយ Sector ត្រូវដាក់ជាក្រុមទៅជា Cluster ដែលតំណាងឲ្យ Continuous block របស់ Storage space លើ Disk។ ដើម្បីគ្រប់គ្រង Cluster ប្រព័ន្ធប្រតិបត្តិការប្រើ File system។
File system អាចជា FAT ឬ File Allocation Table មានប្រើតាំងពីឆ្នាំ ១៩៧៧ ហើយនៅបន្តប្រើក្នុង USB flash drive។ អ្នកប្រហែលជាធ្លាប់លឺ APFS (Apple Filesystem) ជាស្តង់ដារថ្មីប្រើលើម៉ាស៊ីន Mac។
Linux និង Window ប្រើ File system ខុសគ្នា។ File system របស់ Window គឺ NTFS (New Technology File System) ជាប្រព័ន្ធមួយដែលក្រុមហ៊ុន Microsoft បានបង្កើតសម្រាប់ Window NT 3.1 ក្នុងឆ្នាំ ១៩៩៣។ Linux មានទម្រង់ច្រើនជាង Windows ដោយប្រព័ន្ធប្រតិបត្តិការ Linux ប្រើ EXT4 (Fourth Extended File System) ជា Default ដែលមានលក្ខណៈស្ថិរភាពនៅឆ្នាំ ២០០៨ ដោយជំនាន់ដើមគឺ EXT មាននៅឆ្នាំ ១៩៩២។ File system ទាំងនេះមានការរក្សាទុកទិន្នន័យខុសៗគ្នា ដូច្នេះអាចមានមួយដំណើរការល្អ និងលឿនក្នុងការចម្លងឯកសារទំហំណាមួយ។
ធាតុមានឥទ្ធិពលលើល្បឿនបញ្ជូន File ពេលអ្នកដំណើរការ Window និង Linux លើម៉ាស៊ីនតែមួយ៖
កម្មវិធីដំណើរការនៅក្នុង Background មានចំនួនច្រើន ដូច្នេះ CPU ត្រូវផ្ដោតលើការងារដទៃច្រើន ហើយចំណាយធនធានតិចលើការបញ្ជូនទិន្នន័យ។ លើ Window ថ្វីបើអ្នកបិទគ្រប់ផ្ទាំង Window អ្នកនៅតែឃើញមានកម្មវិធីជាច្រើនដំណើរការក្នុង Background។ លើ Linux មានលក្ខណៈដូចគ្នា តែដំណើរការប្រើប្រាស់នូវ Memory តិច។ អ្នកមិនមានកម្មវិធីភ្ជាប់ Online ដើម្បីពិនិត្យមើលអ្វីដែលអ្នកបានដំឡើងលើម៉ាស៊ីននោះទេ។
ប្រភេទ Driver។ អ្នកប្រើប្រាស់ Window និង Linux ប្រើ Driver ខុសៗគ្នា។ លើ Linux មានដោយផ្ទាល់ក្នុង Kernel តែម្តង ដូច្នេះកុំព្យូទ័រអ្នកអាចប្រើបាន ឬមិនបានលើ Hardware ណាមួយ។ លើ Window អ្នកត្រូវការទាញយក Driver មកដំឡើងតាមក្រោយ ដែលជាប្រព័ន្ធរចនាឡើងសម្រាប់ Extendable ដូច្នេះអាចនាំឲ្យមិនសូវមានប្រសិទ្ធភាព។ ប្រសិនបើអ្នកមិនដំណើរការ Window និង Linux លើម៉ាស៊ីនតែមួយទេ អ្នកអាចពិចារណាលើអាយុកាលរបស់ Hard drive។ ជាធម្មតា Hard drive ថ្មីមានដំណើរការលឿនជាង ហើយ USB ក៏មានលក្ខណៈដូចគ្នាដែរ។ ម្យ៉ាងវិញទៀត បើអ្នកដោតតាម Port USB 2.0 ជៀសជាង USB 3.0 ល្បឿននឹងមានលក្ខណៈយឺតជាង។
ហេតុអ្វីបានជា Linux មើលទៅដូចជាបញ្ជូនលឿនជាង? មានហេតុផលមួយគឺ EXT4 មានដំណើរការល្អពេល File មានទំហំតូច ហើយក៏ល្អក្នុងការគ្រប់គ្រងនូវ Contiguous blocks ទិន្នន័យធំៗផងដែរ។ នេះបើតាមការបង្ហាញរបស់ Phoronix ពេលប្រៀបធៀបល្បឿន Linux file system ផ្សេងៗក្នុងការចម្លងទិន្នន័យទៅកាន់ USB។ EXT4 ធ្វើការពន្យារពេលកំណត់ទីតាំងទិន្នន័យរហូតដល់ទិន្នន័យត្រៀមរួចរាល់ក្នុងការ Write ចូល Disk។
NTFS មានបញ្ហាពីការបែងចែក (Fragmentation) ដែលជាហេតុអ្នកត្រូវការ Defrag ម៉ាស៊ីនប្រើ Window ឲ្យបានទៀងទាត់ (ប្រសិនបើអ្នកមិនប្រើ SSD) ដើម្បីរក្សាសមត្ថភាពឲ្យនៅតែល្អ។ EXT4 ធ្វើការ Write ទិន្នន័យតាមវិធីមួយដែលមិនមានបញ្ហានោះទេ៕
Comments
Post a Comment