SAMSUNG បាត់ឈ្មោះពីកំពូលស្មាតហ្វូនទាំង ៥ ក្នុងប្រទេសចិន
ផ្អែកតាមរបាយការណ៍ចុងក្រោយពីក្រុមការងារ Kantar Worldpanel បានបង្ហាញពីលំដាប់ស្លាកយីហោស្មាតហ្វូនកំពូលទាំង ៥ ក្នុងទីផ្សារប្រទេសចិន។ គិតបញ្ចប់ត្រឹមខែតុលា រួមមានក្រុមហ៊ុន Huawei, Xiaomi, Apple, Vivo និង Oppo ក្ដោបក្ដាប់ទីផ្សាររួម ៩១ ភាគរយ កើនឡើងខ្ពស់ធៀបនឹងកន្លងទៅមានត្រឹម ៧៩ ភាគរយប៉ុណ្ណោះ។
ខណៈ SAMSUNG ធ្លាក់កូដខ្លាំងបានត្រឹម ២.២ ភាគរយ មិនខុសពីក្រុមហ៊ុន ZTE, Meizu និង Lenovo ជាម្ចាស់ផ្ទះ ក៏ចុះអន់ថយខ្លាំងដូចគ្នាក្នុងឆ្នាំ ២០១៧។ នេះបង្ហាញយ៉ាងច្បាស់ VIVO និង OPPO ស្ថិតក្រោមដំបូលតែមួយ បំបែកនូវយុទ្ធសាស្ត្រទីផ្សារថ្មី ផ្សព្វផ្សាយពេញប្រទេសចិន ខណៈ Xiaomi ផ្ដោតខ្លាំងលើការលក់ Online ហើយ Apple រង្គោះរង្គើជាមួយ iPhone X ស្របពេល Huawei រក្សាយុទ្ធសាស្ត្រចាស់ មិនងាយធ្លាក់កូដដូចក្រុមហ៊ុនដទៃ។
Comments
Post a Comment