Yamaha FZ-09 ស៊េរី ២០១៨ រាងក៏ឡូយ ម៉ាស៊ីនក៏ខ្លាំង!
Yamaha FZ-09 ២០១៨ បានប្រែរូបរាងទាំងស្រុងក្នុងត្រកូល FZ ពោលគឺម៉ូតូធំរបស់ក្រុមហ៊ុន Yamaha ស៊េរីថ្មីនេះមានរាងឡូយ ការឌីហ្ស៊ាញប្លែក និងកម្លាំងម៉ាស៊ីនខ្លាំងហើយវាត្រៀមអង្រួនទីផ្សារឆ្នាំក្រោយនេះហើយ ។
#លក្ខណៈពិសេសរបស់ Yamaha FZ-09 ២០១៨៖ ម៉ាស៊ីនបី (ស៊ីឡាំងបី) កម្លាំងម៉ាស៊ីន ៨៤៧ សេសេ CP3® រួមជាមួយនឹងប្រព័ន្ធអេឡិចត្រូនិកដ៏ទំនើប YCC-T® ប្រភេទបញ្ជុះកម្តៅ DOHC ។ កុងទ័រ LCD ។ ប្រព័ន្ធកំណត់ការបើកបរ D-Mode ដូចជា Standard, A-Sport និង B-Relaxed បូមមុខ New Fully-Adjustable Inverted Fork បូមក្រោយ Adjustable Horizontal Monocross® Shock ធុងសាំង ១៤ លីត្រ ហ្រ្វាំងមុខបន្ទះថាសភ្លោះទំហំ ២៩៨ មីល្លីម៉ែត្រមាន ABS -ហ្វ្រាំងក្រោយថាសទោលទំហំ ២៤៥ មីល្លីម៉ែត្រមាន ABS -ចង្កៀងមុខ LED ៤ គ្រាប់ ចង្កៀងក្រោយ LED ជម្រើសពណ៌៖ ស-ខ្មៅ ក្រហម-ខ្មៅ និងប្រាក់-ខ្មៅ មានលើទីផ្សារចាប់ពីខែកុម្ភះ ២០១៨ តទៅ - តម្លៃ ៨ ៩៩៩ ដុល្លារ

Comments
Post a Comment